Skip to main content
ខ្ញុំដឹងថាបងប្អូន បង្កើតរូបថតនេះដេីម្បីជាការលេងសេីច ប៉ុន្តែមុននឹងលេងសេីចត្រូវពិចារណាផង តេីហនុមាន ជាអ្វី ? ហនុមានជាតួអង្គសំខាន់មួយក្នុងរឿងរាមកេរ្តិ៍ ហើយប្រជាជនខ្មែរតំាងពីបុរាណរហូតដល់បច្ចុប្បន្ន បានគោរព ព្រមទាំងយកឈ្មោះនិងរូប ហនុមានប្រើប្រាស់ក្នុងក្បួនក្បាច់ខ្មែរ ជារូបចាក់ស័ក្ខបញ្ចុះ មន្តអាគម គូសនៅលើយន្តនៅលើអាវេតជះ ជាដើម។ល។ បើក្រឡែកទៅសម័យបុរាណកាលវិញ នាសម័យអង្គរមេទ័ពខ្មែរ ព្រះមហាក្សត្រខ្មែរ តែងតែរៀបចំអោយកងទ័ពដែលដើរពីមុខក្បួនទ័ពលើកទង់ជ័យដែលមានរូបហនុមាន ឬតែងដាក់រូបចំលាក់ហនុមានតូចៗដែលមានបញ្ចុះដោយសិល្ប៍វេទមន្តទៀតផង។ ចំនែកឯសម័យបច្ចុប្បន្ន រូបហនុមានក៏ត្រូវបានធ្វើជានិមិត្តសញ្ញាក្រសួងការពារជាតិ រូបសញ្ញាជាស្វាសដៃកាន់ព្រះខ័នក្នុងកាយវិការហោះចេញទៅប្រយុទ្ធ ដែលបានតំណាងអោយភាពអង់អាចក្លាហាន និងមានជ័យជម្នះអស់លើមាសត្រូវ។ ខ្ញុំគ្រាន់តែដកស្រង់ដោយសង្ខេបអំពី អត្ថន័យ នៃ រូបហនុមាន អោយបងប្អូនបានជ្រាប 🙏 តេីបុគ្គលប៉ោឡែម្នាក់ដែលគ្មានតម្លៃអ្វីសោះក្នុងសង្គម យកមកប្រៀបធៀបជាមួយ ហនុមាន មានន័យដូចម្តេច ? មុននឹងលេងសេីច សូមពិចារណាអោយបានត្រឹមត្រូវផង ប្រយ័ត្នក្រសួងការពារជាតិ អូសកទៅវាស់កំពស់ 🙏ប្រភព:Pheng Vannak
Popular posts from this blog
Comments
Post a Comment